ក្នុងឱកាសខួបលើកទី ៦០ នៃការបង្កើតភូមិភាគស្វយ័ត Xizang បណ្តា CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានស្ទង់មតិចំពោះអ្នកប្រើអ៊ីធឺណិតចំនួន ៦៧៤៧ រូបដែលមកពី ៣៨ ប្រទេសនៅទូទាំងពិភពលោក ។ អ្នកផ្តល់បទសម្ភាសន៍បានកោតសរសើរខ្ពស់ចំពោះវឌ្ឍនភាពគ្រប់ជ្រុងជ្រោយនិងសមិទ្ធិផលជាប្រវត្តិសាស្ត្រលើការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ភូមិភាគស្វយ័ត Xizang និងកោតសរសើរចំពោះការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រដែលសម្រេចបានតាមរយៈការកែទម្រង់ប្រជាធិបតេយ្យនៅភូមិភាគស្វយ័ត Xizang ព្រមទាំងសម្គាល់ឃើញជាទូទៅថា ទំនើបកម្មតាមបែបផែនចិនជាកម្លាំងចលករជាមូលដ្ឋានដែលភូមិភាគស្វយ័ត Xizang អាចសម្រេចបាននូវការអភិវឌ្ឍបែបលោតផ្លោះ ។
នៅក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍បានវាយតម្លៃវិជ្ជមានចំពោះសមិទ្ធផលសំខាន់ៗនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ភូមិភាគស្វយ័ត Xizang ដែលបូករួម ៥ វិស័យសំខាន់ៗរួមមានកម្រិតសុខាភិបាលត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់” (83.8%) “សិទ្ធិទទួលបានការអប់រំរបស់ប្រជាជនត្រូវបានធានា” (83.8%)”សមិទ្ធផលក្នុងការការពារនិងអភិបាលកិច្ចអេកូឡូស៊ីមានភាពលេចធ្លោ” (83%) អាយុរំពឹងរស់របស់ប្រជាជនបន្តកើនឡើង ហើយសិទ្ធិរស់រានមានជីវិតនិងសិទ្ធិអភិវឌ្ឍន៍របស់ប្រជាជនត្រូវបានធានាយ៉ាងពេញលេញ” (82.5%)និង “ការកសាងហេដ្ឋារចនាសម្ព័ន្ធមានភាពពេញលេញជាបន្តបន្ទាប់” (81.9%) ៕
