ប៉ូលិស​ហ្វីលីពីន​ចាប់​ខ្លួន​ជន​សង្ស័យ​ដែល​បាញ់​សម្លាប់​បុរស​ជនជាតិ​ជប៉ុន ២ នាក់

តាមប៉ូលិសហ្វីលីពីនបានឲ្យដឹងកាលពីថ្ងៃចន្ទថាពួកគេបានឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធនឹងការបាញ់សម្លាប់បុរសជនជាតិជប៉ុនពីរនាក់នាពេលថ្មីៗនេះនៅទីក្រុងម៉ានីល។

ជនរងគ្រោះទាំងពីរបានបាញ់ដោយបុរសម្នាក់ដែលចូលទៅជិតពួកគេនៅពេលដែលពួកគេចេញពីឡានតាក់ស៊ីកាលពីយប់ថ្ងៃសុក្រក្នុងរដ្ឋធានីម៉ានីល ហើយបានស្លាប់។ តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​ដៃដល់​បាន​យក​របស់របរ​ជន​រង​គ្រោះហើយ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។

ប៉ូលិស​និយាយ​ថា ពួកគេ​កំពុង​ពិនិត្យ​មើល​ទំនាក់ទំនង​រវាង​ជនសង្ស័យ​ទាំង​ពីរ និង​មូលហេតុ​អ្វី​ដែល​ពួកគេ​អាច​ឈានដល់ការបាញ់ប្រហារនោះ។

នៅ​ក្នុង​ទីក្រុង​ម៉ានីល ជន​ជាតិ​ជប៉ុន​ត្រូវ​បាន​គេ​វាយ​ដំ​ក្នុង​ករណី​ប្លន់​ចំនួន ២១ ករណី​ពាក់ព័ន្ធ​នឹង​កាំភ្លើង​ចាប់​តាំង​ពី​ខែ​តុលា​ឆ្នាំ​មុន។ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​ហ្វីលីពីន​កំពុង​ជំរុញ​ជនជាតិ​ជប៉ុន​ដែល​រស់​នៅ​ក្នុង​ប្រទេស​ឬ​កំពុង​ធ្វើ​ដំណើរ​ទៅ​ទីនោះ​កុំ​ដើរ​លេងខាង​ក្រៅ​នៅពេល​យប់ឲ្យសោះ។

 កាលពីថ្ងៃចន្ទម្សិលមិញ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសហ្វីលីពីន លោក Endo Kazuya បានអំពាវនាវដល់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលហ្វីលីពីន ឱ្យកែលម្អសុវត្ថិភាពសាធារណៈ និងទប់ស្កាត់ឧប្បត្តិហេតុស្រដៀងគ្នានេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment