កូរ៉េ​ខាង​ជើង​ គាំទ្រ​គោលនយោបាយ​​ការពារ​អធិបតេយ្យភាព​របស់រុស្ស៊ី

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui បាននិយាយថា ទំនាក់ទំនងជាមួយប្រទេសរុស្ស៊ីស៊ីជម្រៅដល់កម្រិតនៃកិច្ចសហប្រតិបត្តិការដែលមិនអាចបំបែកបាន ហើយរដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង នឹង​គាំទ្រ​ដោយ​គ្មាន​លក្ខខណ្ឌ​ចំពោះ​គោលនយោបាយ​ក្រុងមូស្គូ ក្នុងការ​ការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​របស់ខ្លួន។

ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានលើកឡើងថា ជម្រើសជាយុទ្ធសាស្ត្រ និងឆន្ទៈរបស់រដ្ឋាភិបាលកូរ៉េខាងជើង គឺការពារដោយគ្មានលក្ខខណ្ឌ ជាប់លាប់ និងគាំទ្រគោលនយោបាយរុស្ស៊ី ក្នុងការការពារអធិបតេយ្យភាពរដ្ឋ និងបូរណភាពទឹកដី យុត្តិធម៌អន្តរជាតិ ក្នុងការទប់ទល់នឹងឧបាយកលនៃចក្រពត្តិនិយម។

យោងតាមលោកស្រី Son Hui បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក Lavrov មកកូរ៉េខាងជើង ឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់រដ្ឋាភិបាល និងប្រជាជនរុស្ស៊ី ក្នុងការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវការផ្លាស់ប្តូរទស្សនៈជាយុទ្ធសាស្ត្រ ក៏ដូចជាបំណងប្រាថ្នាចង់ពង្រីក អភិវឌ្ឍទំនាក់ទំនងប្រពៃណីនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

លោកស្រី បានបន្ថែមថា ការចូលរួមរបស់អង្គភាពយោធានៃកងកម្លាំងប្រដាប់អាវុធកូរ៉េខាងជើង ក្នុងប្រតិបត្តិការរំដោះតំបន់ Kursk បង្ហាញយ៉ាងច្បាស់នូវកម្រិតខ្ពស់បំផុតនៃកិច្ចសហប្រតិបត្តិការរបស់យើង ហើយបានក្លាយទៅជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ដែលបានបើកផ្លូវថ្មីមួយនៃកិច្ចសហប្រតិបត្តិការកូរ៉េ-រុស្ស៊ី ។

គួរបញ្ជាក់ថា ចាប់តាំងពីជម្លោះជាមួយអ៊ុយក្រែនមក រុស្ស៊ី បានបង្កើតទំនាក់ទំនងយ៉ាងស៊ីជម្រៅមួយនឹងកូរ៉េខាងជើង ដោយក្នុងនោះទាហានកូរ៉េក៏ធ្លាប់បង្ហាញវត្តមានចូលជួយក្នុងសមរភូមិផងដែរ៕

ដោយ៖ ពេជ្រ                             

Written by 

Related posts

Leave a Comment