សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅរាជធានីដូហា រដ្ឋកាតា បានអញ្ជើញធ្វើដំណើរចាកចេញពីរាជធានីដូហា រដ្ឋកាតា ក្នុងដំណើរឆ្ពោះទៅកាន់រដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ ដើម្បីបន្តដំណើរបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។ នៅអាកាសយានដ្ឋានអន្តរជាតិដូហា វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោប្រធានព្រឹទ្ធសភា រួមមានឯកឧត្តម លោកជំទាវជាឥស្សរជនជាន់ខ្ពស់រដ្ឋសភាកាតា និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប។ តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងអញ្ជើញទៅដល់រដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ នៅវេលាម៉ោង១៤និង១០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤៕
Related posts
-
កម្ពុជា នឹងមានចុះអ័ព្ទ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥
ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជន ស្តីពីស្ថានភាពធាតុអាកាសចុះអ័ព្ទ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។... -
EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ដើម្បីរុះរើគន្លងខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ... -
កិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពនៃការអនុវត្តន៍ការគ្រប់គ្រងសំរាម និងសំណល់រឹងនៅខេត្តកណ្តាល
អភិបាលរងខេត្តកណ្តាលលោក គ្រុយ ម៉ាឡែន នៅថ្ងៃនេះ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តន៍គម្រោង ដើម្បីធ្វើឱ្យប្រសើរឡើង នូវការគ្រប់គ្រ...