ថ្ងៃទី១៨ ខែសីហា សកម្មភាពយកសម្ភាសន៍រួមនៃប្រព័ន្ធសារព័ត៌មានចិននិងបរទេសឈ្មោះ“ដើរកម្សាន្តនៅប្រទេសចិន-ខេត្តHainanដ៏រស់រវើក”និងសិក្ខាសាលាប្រព័ន្ធសារព័ត៌មាន “ដៃគូអាស៊ាន”ដែលសហការរៀបចំដោយមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី-អាហ្វ្រិកនិងស្ថានីយHainanនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាប់ដំណើរការនៅមូលដ្ឋានSanyaនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។
ថ្លែងនៅក្នុងពិធីចាប់ដំណើរការ លោកWangBinសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មការបក្សខេត្តHainanនិងជាប្រធានផ្នែកឃោសនាការនៃគណៈកម្មការបក្សខេត្តHainanបានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មរវាងខេត្តHainanនិងអាស៊ានមានភាពកាន់តែស៊ីជម្រៅ ហើយទទួលបានសមិទ្ធផលយ៉ាងលេចធ្លោផ្នែកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ការច្នៃប្រឌិថ្មីខាងបច្ចេកវិទ្យានិងវិទ្យាសាស្ត្រ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងការធ្វើទេសចរណ៍ អាស៊ានបានក្លាយទៅជាដៃគូពាណិជ្ជកម្មធំទី១នៃខេត្តHainanជាច្រើនឆ្នាំជាប់ៗគ្នា។កំពង់ផែពាណិជ្ជកម្មសេរីHainanបានកំណត់អនុវត្តគោលនយោបាយប្រតិបត្តិការគយឯករាជ្យទូទាំងកោះHainanនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។បន្ទាប់ពីដំណើរការគោលនយោបាយនេះនឹងជំរុញ កំណើននៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយប្រទេសអាស៊ាន និងប្រើប្រាស់ដោយបានល្អនូវផលលាភនៃគោលនយោបាយ ដូចជាកិច្ចព្រមព្រៀងRCEPជាដើម ព្រមទាំងស្វែងរកសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងខេត្តHainanនិងបណ្តាប្រទេសអាស៊ានជាបន្តបន្ទាប់ ក៏ដូចជាគ្រោងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងខេត្តHainanនិងបណ្តាប្រទេសអាស៊ាននាពេលអនាគត៕

