យោងតាមការចុះផ្សាយរបស់ផេកកីឡាក្នុងស្រុក Cam-Sport Official បានឲ្យដឹងថា គ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀងលោក Mattew McConkey បានសំណូមពរដល់ CPL ក្នុងការពិចារណាលើកពេលការប្រកួតជាមួយក្លឹបបឹងកេតទៅប្រកួតថ្ងៃចន្ទវិញ ពីព្រោះក្លឹបព្រះខ័នរាជស្វាយរៀងត្រូវប្រកួតជាមួយក្លឹប Shan United នៅថ្ងៃព្រហស្បតិ៍ ហើយថ្ងៃសុក្រត្រូវត្រឡប់មកកម្ពុជាវិញ ដល់ថ្ងៃអាទិត្យត្រូវប្រកួតជាមួយក្លឹបបឹងកេតទៀត ដូច្នេះកីឡាករស្វាយរៀងមានពេលថ្ងៃសៅរ៍មួយថ្ងៃសម្រាប់ហ្វឹកហាត់និងប្រមូលកម្លាំង ដោយលោកគ្រូបន្ថែមទៀតថាក្លឹបព្រះខ័នរាជស្វាយរៀងគឺជាក្រុមតែមួយគត់ដែលលេងតំណាងឲ្យប្រទេសកម្ពុជាក្នុងពានរង្វាន់ Asean Shopee Cup 2025-2026។
សូមជម្រាបថា ព្រះខ័នរាជស្វាយរៀង នឹងប្រកួតជាមួយ Shan United FC ក្នុងពានរង្វាន់ក្លឹបកំពូលអាស៊ីអាគ្នេយ៍ ២០២៥-២០២៦ (ក្រុមពូលB) នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ | ពហុកីឡដ្ឋាន Thuwanna Stadium, Yangon | ម៉ោង ៦:៣០ ល្ងាច (ម៉ោងនៅកម្ពុជា)៕
