ហ្សេលេនស្គី ប្រកាសមិនដូរដីជាមួយរុស្ស៊ីដាច់ខាត ទោះ ត្រាំ ប្រើសម្ដីធំក៏ដោយ

ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បាននិយាយ នៅមុនកិច្ចពិភាក្សាជាមួយលោក ដូណាល់ត្រាំ កាលពីថ្ងៃចន្ទថា មិនគួរមានការផ្ដល់សម្បទានណាមួយសម្រាប់រុស្ស៊ី ដែលជាប្រទេសបើកការឈ្លានពានមុននោះទេ ។

ការលើកឡើងបែបនេះ កើតឡើងបន្ទាប់ពីមេដឹកនាំអាមេរិក បានជំរុញអ៊ុយក្រែន ឱ្យធ្វើសម្បទានដី ដើម្បីជាថ្នូរដោះដូរនឹងសន្តិភាព។

កិច្ចចរចានៅទីក្រុងវ៉ាស៊ីនតោន ដែលមានមេដឹកនាំអឺរ៉ុប ចូលរួមផងនោះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូល កាលពីថ្ងៃសុក្ររវាងលោក ត្រាំ និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅរដ្ឋអាឡាស្កា ជាលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំ។

ទន្ទឹមនោះ លោក ពូទីន បានសង្កត់ធ្ងន់ថា លោក ហ្សេលេនស្គី អាចបញ្ចប់សង្រ្គាមគ្រប់ពេលតាមចិត្តលោកចង់ ប្រសិនបើអ៊ុយក្រែន មិនមកយាយីនៅ គ្រីមេ និងមិនចូលរួមជាមួយអង្គការណាតូ។

គួរបញ្ជាក់ថា ក្រុងគៀវ និងមេដឹកនាំអឺរ៉ុប បានព្រមានប្រឆាំងនឹងការធ្វើសម្បទាននយោបាយ និងទឹកដីដល់រុស្ស៊ី ដែលការវាយលុកលើអ៊ុយក្រែនតាំងពីខែកុម្ភៈ ឆ្នាំ ២០២២ បានបណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់ស្លាប់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment