ឧបសគ្គធំពេលនេះសម្រាប់ ត្រាំ គឺអ៊ុយក្រែន មិនព្រមដូរដីជាមួយរុស្ស៊ី

អាជ្ញាធរក្រុងគៀវ និងមេដឹកនាំអឺរ៉ុប អាចក្លាយជាឧបសគ្គចម្បងសម្រាប់ការបញ្ចប់ការចរចាប្រកបដោយជោគជ័យលើការដោះស្រាយជម្លោះក្នុងប្រទេសអ៊ុយក្រែន ដែលជាប់ពាក់ព័ន្ធនឹងទឹកដី។

យោងតាមកាសែត CNN បានបញ្ជាក់ថា ការពិភាក្សាដែលកើតមាន ជុំវិញការផ្លាស់ប្តូរទឹកដីរវាងរុស្ស៊ី និងអ៊ុយក្រែន នៅសេតវិមាន កាលពីថ្ងៃទី ១៨ ខែសីហា អាចបង្ហាញឱ្យឃើញពី “បន្ទាត់ក្រហម” សម្រាប់ទីក្រុងគៀវ និងសម្ព័ន្ធមិត្តអឺរ៉ុប ដែលមិនចង់បានលក្ខខណ្ឌបែបនេះ។  

កាលពីថ្ងៃទី ១៨ ខែសីហា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជួបជាមួយលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ក្នុងទីក្រុង Washington។ មេដឹកនាំអឺរ៉ុបមួយចំនួនក៏នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកផងដែរ។

យោងតាមរបាយការណ៍ ជំនួបនេះ បានពិភាក្សាអំពីការធានាសន្តិសុខដែលអាចកើតមានសម្រាប់អ៊ុយក្រែន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៥ ខែសីហា ជំនួបរវាងប្រធានាធិបតីរុស្ស៊ី និងអាមេរិក លោក វ្ល៉ាឌីមៀ ពូទីន និងលោក ដូណាល់ ត្រាំ បានធ្វើឡើងនៅមូលដ្ឋានទ័ពមួយក្នុងរដ្ឋអាឡាស្កា។ ការប្រជុំមានរយៈពេលប្រហែល ៣ ម៉ោង។ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ទៅកាន់​សារព័ត៌មាន​បន្ទាប់ពី​កិច្ចចរចា​នោះ លោក​ពូទីន​ បាន​និយាយថា ការដោះស្រាយ​ជម្លោះ​អ៊ុយក្រែន​គឺជា​ប្រធានបទ​សំខាន់​នៃ​កិច្ចប្រជុំ​កំពូលនេះ។ មេដឹកនាំរុស្ស៊ីក៏បានអំពាវនាវឱ្យផ្លាស់ប្ដូរក្នុងទំនាក់ទំនងទ្វេភាគី និងបន្តកិច្ចសហប្រតិបត្តិការឡើងវិញ ខណៈដែលលោក បានអញ្ជើញលោក ត្រាំ ឱ្យទៅបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ វិញផងដែរ៕

ដោយ៖ ពេជ្រ                           

Written by 

Related posts

Leave a Comment