ពលរដ្ឋជាច្រើននាក់លើកគ្នាមកយាមតាមបន្ទាត់ព្រំដែន ចាំតវ៉ាប្រឆាំង បើយោធាថៃហ៊ានចូលមករាយបន្លាលួស នៅក្បែរច្រកទ្វារបឹងត្រកួន

“ទោះបីជាត្រូវស្លាប់ ក៏ពួកខ្ញុំមិនឱ្យយោធាថៃចូលមករាយបន្លាលួសក្នុងដីរបស់កម្ពុជាបានដាច់ខាត។”។ នេះគឺជាការប្ដេជ្ញាចិត្តប្រកបដោយចិត្តហានក្លារបស់ពលរដ្ឋ បន្ថែមលើសពីសកម្មភាពប្រមូលផ្តុំគ្នាជាច្រើននាក់  ក្រាញ់ននៀល នៅជាមួយកងកម្លាំងកម្ពុជាតាមបន្ទាត់ព្រំដែនជាមួយថៃ បង្ការទុកមុន ត្រៀមប្រឆាំងប្រសិនបើកងទ័ពថៃហ៊ានចូលមករាយបន្លាលួសនៅភូមិបន្ទាយមានឬទ្ធិ ក្បែរច្រកទ្វារបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក  ខេត្តបន្ទាយមានជ័យ បន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយនេះ យោធាថៃយោធាថៃ បានរាយលួសបន្លានៅក្នុងទឹកដីកម្ពុជា។(ប្រភពពី៖កម្ពុជាថ្មី)

Written by 

Related posts

Leave a Comment