អតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែន៖ អំណាច ហ្សេលេនស្គី នឹងសាបសូន្យបើជម្លោះត្រូវបានដោះស្រាយ

លោក Nikolay Azarov អតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែន (២០១០-២០១៤) បាននិយាយថា លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី នឹងមិនអាចបន្តកាន់អំណាចបានទៀតទេ ប្រសិនបើជម្លោះដែលកំពុងបន្តក្ដៅគគុកជាមួយរុស្ស៊ី ត្រូវបានបញ្ចប់នោះ។

លោក Azarov បានលើកឡើងដោយឆ្លើយនឹងសំណួរពាក់ព័ន្ធនឹងបញ្ហានេះថា ប្រាកដណាស់ លោកប្រធានាធិបតីរូបនេះនឹងបាត់បង់អំណាចរបស់លោក ក្នុងករណីដែលថាជម្លោះនេះបិទបញ្ចប់មែននោះ។ 

ការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែន ត្រូវធ្វើឡើងតាំងពីខែមីនា ឆ្នាំ ២០២៤ ប៉ុន្តែត្រូវបានលុបចោលដោយសារតែច្បាប់អាជ្ញាសឹក។

អ្នកជំនាញជាច្រើន បានលើកឡើងថា អាណត្តិប្រធានាធិបតីមិនអាចបន្តនៅចំពេលមានច្បាប់អាជ្ញាសឹកនោះទេ។ ដូច្នេះអាណត្តិរបស់លោក ហ្សេលេនស្គី គឺផុតតាំងពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤ មកម្ល៉េះ។

គួរបញ្ជាក់ថា អាណត្តិលោក ហ្សេលេនស្គី បានចប់តាំងពីឆ្នាំមុនមក ប៉ុន្តែដោយសារតែមានការប្រកាសច្បាប់អាជ្ញាសឹក និងជម្លោះកំពុងកើតមាន ទើបលោក នៅបន្តកាន់អំណាចសិន រង់ចាំរហូតដល់មានការរៀបចំជាថ្មី ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment