រុស្ស៊ី ប្រកាសត្រៀមបញ្ចេញនាវា​ថាមពលនុយក្លេអ៊ែរថ្មីភ្លាម បន្ទាប់ពីជំនួបកំពូល ត្រាំ-ពូទីន

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ កាលពីថ្ងៃពុធថា នាវាផ្ទុកមីស៊ីលដើរដោយថាមពលនុយក្លេអ៊ែររបស់រុស្ស៊ី Admiral Nakhimov គ្រោងនឹងចាប់ផ្តើមដាក់ឲ្យសាកល្បង នៅក្នុងខែសីហា ឬខែកញ្ញា ខាងមុខនេះ។

យោងតាមប្រភពពីឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី បានឲ្យដឹងថា បច្ចុប្បន្ននាវាកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំត្រៀមសម្រាប់ការសាកល្បងនៅសមុទ្រ។

ប្រភពដដែល បានបន្ថែមថា ប្រព័ន្ធ គ្រឿង និងឧបករណ៍ទាំងអស់កំពុងស្ថិតក្រោមការត្រួតពិនិត្យ។

ទន្ទឹមនោះ កាលពីខែកក្កដា លោក Andrei Kostin ប្រធានធនាគារ VTB និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាជីវកម្មនាវា United Shipbuilding បាននិយាយថា ដំណើរការផលិត ត្រូវបានបញ្ចប់ ហើយនាវាត្រៀមរួចរាល់សម្រាប់ការសាកល្បង។

គួរបញ្ជាក់ថា នាវា Admiral Nakhimov ជានាវាចម្បាំងថ្នាក់ Kirov ដែលនាវាប្រយុទ្ធលើផ្ទៃទឹកដ៏ធំបំផុតរបស់កងទ័ពជើងទឹករុស្ស៊ី និងប្រព័ន្ធជំរុញនុយក្លេអ៊ែរ។ វាអាចកម្ទេចគោលដៅបានឆ្ងាយ មានប្រព័ន្ធការពារអាកាស និងប្រឆាំងនាវាមុជទឹក ផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment