ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Jack Grealish នឹងពាក់លេខ១៨ ដែលជាលេខ Wayne Rooney ធ្លាប់ពាក់នៅក្លិបស្ករគ្រាប់ Everton ក្រោយពេលចុះកិច្ចសន្យាលេងខ្ចីជើង ១រដូវកាល ២០២៥-២៦ ពីក្លិបរួមលីគ Manchester City។
កីឡាករវ័យ ២៩ឆ្នាំរូបនេះ បានក្លាយជាសមាជិកថ្មីទី៦ របស់ Everton ក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ ក្រោយការមកដល់របស់កីឡាករ Kiernan Dewsbury-Hall, Charly Alcaraz, Thierno Barry, Mark Travers និង Adam Aznou៕
