គ្រូ​​ភ្នំពេញ​ក្រោន និយាយអ្វីខ្លះ ក្រោយយកឈ្នះ Kasuka ៦-០

ក្លឹបបាល់ទាត់​ភ្នំពេញ​ក្រោន បានឡើងវគ្គ​ចែក​ពូល​ពានរង្វាន់​លំដាប់​ទី៣ទ្វីបអាស៊ី 2025-2026 ក្រោយបំបាក់ក្រុមម្ចាស់ផ្ទះប្រ៊ុយណេ Kasuka FC ដោយលទ្ធផល ៦-០ ក្នុងវគ្គជម្រុះបឋមកាលពីយប់មិញនៅ Hassanal Bolkiah។

យ៉ាងណាមិញក្រោយយកឈ្នះ Kasuka FC លោក Oleg Starynskyi គ្រូបង្វឹកក្លិបបាល់ទាត់ភ្នំពេញក្រោន បាននិយាយថា «ជាដំបូងខ្ញុំអបអរសាទរទៅកាន់អ្នកគាំទ្របាល់ទាត់កម្ពុជា ដែលគាំទ្រពួកយើង។ យើងបានកាន់ទង់ជាតិកម្ពុជាលើឆាកអន្តរជាតិ។ យើងរីករាយដែលបានតំណាងឲ្យកម្ពុជានៅវគ្គចែកពូល។

លោកបន្តថា នៅវគ្គទីមួយ វាពិតជាតានតឹងសម្រាប់យើងព្រោះ Kasuka លេងបានល្អនៅតំបន់ការពារ។ វាពិតជាសំខាន់សម្រាប់យើងក្នុងការបង្កើតតំបន់ទំនេរ ខ្ញុំគិតថាកីឡាករយើងធ្វើបានល្អ។ នៅវគ្គទីពីរ យើងបានបង្កើតឪកាសច្រើន និងបានបំលែងវាទៅជាគ្រាប់បាល់ផងដែរ។  យើងលេងបានល្អជាក្រុម ហើយក៏បានការពារពីតំបន់គ្រោះថ្នាក់ផងដែរ។ ពួកគេមានឪកាសល្អដូចជាមានគ្រាប់បាល់រៀបចំមួយផងដែរ។ សម្រាប់យើង ខ្ញុំរីករាយដែលបានបំលែងឪកាសទាំងនោះទៅជាគ្រាប់បាល់។»

សូមជម្រាបថា ក្លិបភ្នំពេញ​ក្រោន បានក្លាយជា​ក្លឹប​ទី២ បន្ទាប់​ពី​ក្លឹប​ព្រះ​ខ័នរាជ​ស្វាយរៀង ​ដែល​មាន​វត្តមាន​ក្នុង​វគ្គ​ចែក​ពូល​ពានរង្វាន់​លំដាប់​ទី 3 ទ្វីបអាស៊ី​ឆ្នាំ​ 2025-2026 ​ ខណៈ​ចាប់​ឆ្នោត​បែងចែកពូល​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២៨ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ៕

Written by 

Related posts

Leave a Comment