ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានឡើងវគ្គចែកពូលពានរង្វាន់លំដាប់ទី៣ទ្វីបអាស៊ី 2025-2026 ក្រោយបំបាក់ក្រុមម្ចាស់ផ្ទះប្រ៊ុយណេ Kasuka FC ដោយលទ្ធផល ៦-០ ក្នុងវគ្គជម្រុះបឋមកាលពីយប់មិញនៅ Hassanal Bolkiah។
៦គ្រាប់របស់ក្រុមតំណាងកម្ពុជា ភ្នំពេញក្រោន យប់មិញ រកបានដោយកីឡាករ ឡុង ភារ៉ាត ២គ្រាប់ នាទីទី២៧ និង៦៤ កីឡាករ Moses រកបាននាទីទី៦៧ , ៩០+៤ កីឡាករ សាទី រកបាននាទីទី៧២ និងកីឡាករ Raul រកបាននាទីទី៨០។
លទ្ធផលនេះបានធ្វើឲ្យ ក្លិបភ្នំពេញក្រោន បានក្លាយជាក្លឹបទី២ បន្ទាប់ពីក្លឹបព្រះខ័នរាជស្វាយរៀង ដែលមានវត្តមានក្នុងវគ្គចែកពូលពានរង្វាន់លំដាប់ទី 3 ទ្វីបអាស៊ីឆ្នាំ 2025-2026 ខណៈចាប់ឆ្នោតបែងចែកពូលធ្វើឡើងនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ៕
