ហ្សេលេនស្គី មិនចង់បាត់បង់ Donbas ទេ

ប្រធានាធិបតីលោក ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែន នឹងបដិសេធរាល់សំណើររបស់រុស្ស៊ី ដែលនាំឲ្យខ្លួនត្រូវបោះបង់តំបន់ Donbas ជាថ្នូរបទឈប់បាញ់ ។

លោក ហ្សេលេនស្គី បានលើកឡើងបែបនេះ នៅមុនជំនួបរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទី ក្នុងរដ្ឋ Alaska កាលពីថ្ងៃសុក្រ។

ទន្ទឹមនោះ លោក ត្រាំ បានកត់សម្គាល់ថា កិច្ចព្រមព្រៀងសន្តិភាពណាមួយនឹងពាក់ព័ន្ធការបាត់បង់ទឹកដីមួយចំនួន ដោយបន្ថែមថា អ៊ុយក្រែន ត្រូវប្រគល់ Donbas ទៅរុស្ស៊ី ដាច់ខាត។

លោក ហ្សេលេនស្គី សារភាពថា សមរភូមិកាន់តែឡើងកម្ដៅជាងមុន ប៉ុន្តែប្ដេជ្ញា នឹងព្យាយាមទប់ទល់វាយបកតាមដែលអាចធ្វើទៅបាន។

គួរបញ្ជាក់ថា លោក ត្រាំ ធ្លាប់ព្រមានថា អ៊ុយក្រែន នឹងត្រូវបាត់បង់ទឹកដីណាមួយ ដើម្បីជាការដោះដូរនឹងសន្តិភាពពេញលេញ ៕

ដោយ៖ ពេជ្រ               

Written by 

Related posts

Leave a Comment