មានករណីផ្ទុះមួយបានលាន់ឮកក្រើករោងចក្រផលិតដែករបស់អាមេរិកនៅរដ្ឋ Pennsylvania កាលពីព្រឹកថ្ងៃចន្ទម្សិលមិញ។ ប៉ូលិសមូលដ្ឋានបាននិយាយថា មនុស្សម្នាក់បានស្លាប់ ម្នាក់បាត់ខ្លួន និង១០នាក់ទៀតរងរបួស។

តាមរយៈ វីដេអូដែលថតបាន មានផ្សែងពណ៌ប្រផេះហុយឡើងបន្ទាប់ពីការផ្ទុះនៅ Clairton Coke Works ជិតទីក្រុង Pittsburg។
អភិបាលរដ្ឋ Pennsylvania លោក Josh Shapiro បាននិយាយនៅក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា មាន “ការផ្ទុះជាច្រើន”លាន់ឮនៅទីនោះ ។
តាមក្រុមហ៊ុនបានឲ្យដឹងថា វាជាកន្លែងចម្អិនម្ហូបដ៏ធំបំផុតនៅក្នុងប្រទេស ហើយមនុស្សប្រហែល ១,៣០០ នាក់ធ្វើការនៅទីនោះជារៀងរាល់ថ្ងៃ។ ប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការសម្រាប់កម្មករដែលជាប់នៅក្រោមគំនរបាក់បែក។
US Steel គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងរបស់Nippon Steel របស់ប្រទេសជប៉ុន ដែលបានទិញយកក្រុមហ៊ុនអាមេរិកកាលពីខែមិថុនា កន្លងទៅ៕


ដោយ៖ ពេជ្រ