អេស្បាញ អនុម័តផែនការ ការប្រកួត La Liga នៅសហរដ្ឋអាមេរិក

ការប្រកួតក្របខណ្ឌ La Liga រវាង Villarreal ទល់នឹង Barcelona ក្នុងខែធ្នូ អាចនឹងក្លាយជាការប្រកួតលីគអឺរ៉ុបដំបូងគេដែលនឹងត្រូវលេងនៅបរទេស បន្ទាប់ពីសហព័ន្ធបាល់ទាត់អេស្ប៉ាញបានអនុម័តផែនការរៀបចំការប្រកួតនៅសហរដ្ឋអាមេរិក។

ឥឡូវនេះ RFEF នឹងស្វែងរកការអនុញ្ញាតពី FIFA និង Uefa ដើម្បីផ្លាស់ទីតាំងការប្រកួតទៅកាន់កីឡដ្ឋាន Hard Rock ​ដែលស្ថិតក្នុងទីក្រុង Miami ជាទីដែលរៀបចំព្រឹត្តិការណ៍ World Cup 2026 ចំនួន ៧ប្រកួតផងនោះ។

ដើមឡើយការប្រកួតនេះគ្រោងនឹងលេងនៅកីឡដ្ឋាន Estadio de la Ceramica របស់ Villarreal នៅថ្ងៃទី ២១ ខែធ្នូ។ ប៉ុន្តែ RFEF បាននិយាយយោងតាមស្មារតី​នៅក្នុងកិច្ចប្រជុំ​នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ក្រុមប្រឹក្សាបានទទួលសំណើពីក្លិប Villarreal CF និង FC Barcelona ក្នុងប្រកួតទី១៧ របស់ពួកគេក្នុងលីគ យកទៅប្រកួតនៅទឹកដីអាមេរិកជំនួសប្រទេសអេស្ប៉ាញវិញ ស្របពេលសហព័ន្ធក៏បានកំពុងរៀបចំដាក់សំណើទៅ FIFA ដើម្បីបានប្រកួតនៅថ្ងៃទី២០ ខែធ្នូចុងឆ្នាំដែរ»៕

Written by 

Related posts

Leave a Comment