កងកម្លាំងគាំទ្រដោយអាមេរិក និងទួរគី យល់ព្រមលើបទឈប់បាញ់នៅស៊ីរី

កងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលគាំទ្រដោយសហរដ្ឋអាមេរិក (SDF) និងកងទ័ពជាតិស៊ីរីដែលគាំទ្រដោយទួរគី (SNA) បានឈានដល់បទឈប់បាញ់បន្ទាប់ពីការប្រយុទ្ធជាច្រើនថ្ងៃដើម្បីគ្រប់គ្រងទីក្រុងភាគខាងជើងនៃទីក្រុង Manbij ។ នេះបើយោងតាមមេបញ្ជាការកំពូល SDF លោក Mazloum Abdi បានប្រកាសជាសាធារណៈនៅថ្ងៃនេះ។

 លោក Abdi បានសរសេរនៅលើ X នៅព្រឹកថ្ងៃពុធនេះថា “យើងឈានដល់កិច្ចព្រមព្រៀងឈប់បាញ់នៅទីក្រុង Manbij ជាមួយការសម្រុះសម្រួលរបស់សហរដ្ឋអាមេរិក ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពរបស់ជនស៊ីវិល”។  លោកបានបន្ថែមថា “យុទ្ធជន SDF ក្នុងតំបន់នឹងត្រូវបានដកចេញពីតំបន់ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន”។ 

 លោក Abdi បានសរសេរបន្តទៀតថា “គោលដៅរបស់យើងគឺបទឈប់បាញ់នៅទូទាំងប្រទេសស៊ីរី និងដើម្បីចូលទៅក្នុងដំណើរការនយោបាយសម្រាប់អនាគតរបស់ប្រទេសស៊ីរី”។

ចំណែកកងកម្លាំង SDF ដែលគ្រប់គ្រងដោយជនជាតិឃឺដបានរាយការណ៍មុននេះដែរថា កងកម្លាំង SNA បាននិងកំពុងវាយប្រហារទីក្រុង Manbij ដែលជាទីក្រុងនៅភាគឦសាននៃទីក្រុង Aleppo ចាប់តាំងពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ មក ហើយកំពុងឆ្ពោះទៅកាន់ទីក្រុង Kobani ដែលជាបន្ទាយដ៏រឹងមាំរបស់ជនជាតិឃឺដ នៅជិតព្រំដែនជាមួយTürkiye។ ការ​វាយ​ប្រហារ​នេះ​បាន​កើត​ឡើង​ស្រប​ពេល​នឹង​ការ​វាយលុក​ជា​ទូទៅ​ដោយ​ក្រុម​ប្រឆាំង​ប្រដាប់​អាវុធ​ស៊ីរី​ដែល​បាន​ឈាន​ដល់​ចុង​សប្តាហ៍​ដោយ​ការ​ដណ្តើម​យក​ក្រុង​ Damascus និង​ការ​ទម្លាក់​លោក​ប្រធានាធិបតី Bashar Assad។ 

យោងតាមប្រព័ន្ធផ្សព្វផ្សាយទួរគីបានឲ្យដឹងថា កងកម្លាំង SNA កំពុងធ្វើប្រតិបត្តិការប្រឆាំងនឹងកងជីវពលឃឺដដែលមានទំនាក់ទំនងជាមួយនឹង SDF ហើយត្រូវបានចាត់ទុកថាជាក្រុមភេរវករនៅក្នុងទីក្រុងTürkiye។

ប្រទេសស៊ីរីនៅតែជាប្រទេសបែកបាក់គ្នាចាប់តាំងពីឆ្នាំ ២០១១ មកនៅពេលដែលការបះបោរប្រឆាំងនឹងលោក Assad ឈានទៅរកសង្រ្គាមស៊ីវិលពេញលេញក្នុងទូទាំងប្រទេស។ ទន្ទឹមនោះបទឈប់បាញ់ឆ្នាំ ២០២០ មិនអាចអនុវត្តបានពេញលេញនោះទេ បន្ទាប់​ពី​ក្រុម​ប្រឆាំង​ដែល​ត្រួតត្រា​ដោយ​អ្នក​កាន់​សាសនា​អ៊ីស្លាម​មក​ពី Hayat Tahrir al-Sham បាន​បើក​ការ​វាយលុក​ដូច​រន្ទះហើយ​ដណ្តើម​យក​ទីក្រុង​ធំៗ​មួយ​ចំនួន​រួម​ទាំង​ក្រុង Damascus និង Aleppo។ ចំណែកក្រុម SDF ក៏បានបើកការវាយលុកយ៉ាងខ្លាំងផងដែរនៅភាគខាងកើតនៃប្រទេសដោយសង្ឃឹមថានឹងទាញយកប្រយោជន៍ពីការដួលរលំនៃកងទ័ពរដ្ឋាភិបាលស៊ីរី៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment