Nunez សម្រេចចាកចេញពី Liverpool ទៅចូលរួមជាមួយក្លិប Al Hilal ក្រោមកិច្ចសន្យារយៈពេល៣ឆ្នាំ

Darwin Nunez បានសម្រេចចាកចេញពី Liverpool ក្រុមម្ចាស់ការពារជើង​ឯ​ក​ Premier League ទៅចូលរួមក្រុមអារ៉ាប៊ីសាអូឌីត Al Hilal ក្រោមកិច្ចសន្យារយៈពេល ៣ឆ្នាំ ដោយបដិសេធសំណើក្លិប Al Nassr ដែលមាន Cristiano Ronaldo ជាប្រធានក្រុម។

យ៉ាងណាមិញតម្លៃនៃការផ្ទេរពុំត្រូវបានបញ្ជាក់ច្បាស់លាស់ ប៉ុន្តែតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេសអះអាងថា ក្លិបមកពីអារ៉ាប៊ីសាអូឌីត បានបង់ប្រាក់ប្រមាណ ៦១,៦៩លានដុល្លារ បូករួមទាំងប្រាក់បូកបន្ថែម Add-ons ប្រមាណជាង ៥លានដុល្លារ សម្រាប់កីឡាករសញ្ជាតិអ៊ុយរូហ្កាយ វ័យ ២៦ឆ្នាំរូបនេះ៕

Written by 

Related posts

Leave a Comment