​Everton យល់ព្រមលើកិច្ចសន្យាខ្ចីជើង Jack Grealish ពី Man City

ទូរទស្សន៍ Sky Sports បានរាយការណ៍កាលពីថ្ងៃចន្ទថា Everton បានយល់ព្រមលើកិច្ចសន្យាខ្ចីជើង​ពេញមួយរដូវកាលសម្រាប់ខ្សែបម្រើអង់គ្លេស Jack Grealish របស់ Manchester City ។

កីឡាករវ័យ២៩ឆ្នាំបានចូលរួមជាមួយ Man City ពី Aston Villa ក្នុងតម្លៃ១០០លានផោន ក្នុងឆ្នាំ ២០២១ ប៉ុន្តែឥឡូវនេះបានបាត់បង់ទុកចិត្តនៅទីនោះ ហើយត្រូវការពេលវេលាមួយដើម្បីប្រកួតជាបន្ទាន់មុនការប្រកួត World Cup ឆ្នាំក្រោយ។

Grealish ​បានចាប់ផ្តើមលីគបានត្រឹមតែ៧ប្រកួតប៉ុណ្ណោះ កាលពីរដូវកាលមុន ហើយមិនត្រូវបានរាប់បញ្ចូលក្នុងក្រុម Club World Cup ថ្មីៗនេះរបស់ Man City នៅសហរដ្ឋអាមេរិកនោះទេ។ គាត់ក៏ត្រូវបានដកចេញពីក្រុមជម្រើសជើងឯកអឺរ៉ុបឆ្នាំ ​២០២៤ របស់អង់គ្លេសផងដែរ។

ទោះបីមិនមានពាក្យ​បញ្ជាក់ភ្លាមៗពីក្លឹបទាំងពីរក្ដី ​ប៉ុន្តែបើយោង​តាមការដកស្រង់ពី BBC ​បានឲ្យដឹងថា ​ Everton បានយល់ព្រមលើកិច្ចសន្យាខ្ចីជើង Jack Grealish ពី Man City ​ដោយរង់ចាំតែការ​ប្រកាសផ្លូវការប៉ុណ្ណោះ៕

Written by 

Related posts

Leave a Comment