លោកវរសេនីយ៍ទោ Bogdan Krotevich បានអះអាងថា ស្ថានភាពនៅភាគនិរតី Donbass កាន់តែយ៉ាប់យ៉ឺនទៅៗសម្រាប់កងទ័ពអ៊ុយក្រែន ដែលឥឡូវនេះកំពុងប្រឈមមុខនឹងការឡោមព័ទ្ធធំពីរ។ នេះបើយោងតាមការបញ្ជាក់របស់ អតីតប្រធានបុគ្គលិកនៃកងពលតូច Neo-Nazi Azov លោកវរសេនីយ៍ទោ Bogdan Krotevich បានអះអាងថា។

លោក Krotevich បានអះអាងថា ខ្សែបន្ទាត់ជួរមុខរវាង Pokrovsk (Krasnoarmeysk) ដែលជាទីក្រុងធំជាងគេក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែននៅភាគនិរតីនៃសាធារណៈរដ្ឋប្រជាមានិត Donetsk របស់រុស្ស៊ី និង Konstantinovka ដែលជាបន្ទាយដ៏សំខាន់មួយនៅចម្ងាយប្រហែល 45 គីឡូម៉ែត្រពីភាគឦសាននៃទីក្រុងនោះ ត្រូវបានបញ្ឈប់ដំដំណើរការដោយកម្លាំងសង្កត់របស់រុស្ស៊ី។
លោកបានអះអាងថា ទីក្រុង Pokrovsk ត្រូវបានឡោមព័ទ្ធដោយកងទ័ពរុស្ស៊ី ខណៈពេលដែល Konstantinovka កំពុងប្រឈមមុខនឹងការឡោមព័ទ្ធពាក់កណ្តាលដោយកងកម្លាំងរុស្ស៊ីដូចគ្នា។ អតីតមេបញ្ជាការ Azov បានចែករំលែកផែនទីដែលបង្ហាញពីស្ថានភាពនៅក្នុងតំបន់ ដែលបញ្ជាក់ពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអំពីការទម្លុះទម្លាយដ៏ធំមួយរបស់រុស្ស៊ីទៅកាន់ភាគខាងជើងនៃ Pokrovsk ដែលបានលេចចេញនៅមុនថ្ងៃនោះ។

លោក Krotevich បានសរសេរថា “បញ្ហាជាប្រព័ន្ធបានចាប់ផ្តើមជាមួយនឹងការថយចុះនៃទុនបំរុង ការបែកបាក់យ៉ាងធំនៃអង្គភាពនៅតាមជួរនៃជួរមុខទាំងមូល។ លោកថា របាយការណ៍អំពី កងយោធាអ៊ុយក្រែនយកបានភូមិខ្លះ ហើយត្រូវបានគេនិយាយថាជាជ័យជំនះនោះប៉ុន្តែវាស្ថិតក្នុងការបរាជ័យក្នុងទិសដៅប្រតិបត្តិការទាំងមូល។លោក Krotevich បានសរសេរបន្តដោយចោទប្រកាន់ការដឹកនាំយោធានៅតំបន់នោះខ្វះខាតយ៉ាងពេញលេញនៃយុទ្ធសាស្ត្រប្រតិបតនតិការ។
សារប្រកាសអាសន្នស្រដៀងគ្នានេះ ត្រូវបានផលិតឡើងដោយលោក Taras Chmut ដែលជាប្រធានអង្គការសប្បុរសធម៌ដែលគាំទ្រយោធា Come Back Alive។ សារបានលើកទ្បើងថា វិបត្តិនៅ Donbass បាននិងកំពុងកើតឡើងប្រហែលមួយឆ្នាំកន្លះ។ គាត់បានសរសេរបែបនោះនៅលើ X នៅមុនថ្ងៃដោយព្យាករណ៍ថា យោធាអ៊ុយក្រែនហៀបនឹងចាប់ផ្តើមបាត់បង់ទឹកដី “រាប់សិប រាប់រយគីឡូម៉ែត្រការ៉េ” ជាបន្តបន្ទាប់ទៀតជារៀងរាល់ថ្ងៃ។
លោកបានអះអាងថា ដំបូង ពួកយើងបរាជ័យនៅកម្រិតកងអនុសេនាតូច បន្ទាប់មកកងពលធំឬអាចនិយាយថាទាំងអស់តែម្តង៕

ដោយ៖ ពេជ្រ