អ៊ុយក្រែនបានវាយប្រហារទីក្រុងកំពង់ផែ Taganrog ភាគខាងត្បូងរបស់រុស្ស៊ីដោយកាំជ្រួចច្រើនគ្រឿងនៅព្រឹកថ្ងៃពុធនេះ។ បើតាមអភិបាលតំបន់ Rostov លោក Yuri Slyusar ក៏បាននិយាយដែរថាអ៊ុយក្រែនបានវាយប្រហារក្រុងកំពង់ផែ Taganrog ភាគខាងត្បូងរបស់រុស្ស៊ី។ លោកបានសរសេរនៅលើ Telegram ថា “កន្លែងឧស្សាហកម្មមួយត្រូវរងការខូចខាតយ៉ាងដំណំ ខណដែលរថយន្តចំនួន ១៥ គ្រឿងត្រូវបានដុតបំផ្លាញនៅក្នុងចំណត។
លោកក៏បានបញ្ជាកយបន្ថែមថា តាមរបាយការណ៍ដំបូងបង្ហាញថាគ្មានមនុស្សណាម្នាក់រងគ្រោះថ្នាក់ដោយការវាយប្រហារដោយមីស៊ីលនោះទេ។
គួររំលឹកថា Taganrog ជាទីក្រុងដែលមានប្រជាជនរស់នៅប្រមាណ២៤២.០០០ នាក់ ស្ថិតនៅលើឆ្នេរសមុទ្រនៃសមុទ្រ Azov ៕
ដោយ៖ ពេជ្រ