យប់នេះ នារីកម្ពុជា ប៉ះឥណ្ឌូនេស៊ី ក្នុងជំនួបបង្គ្រប់កិច្ចពាន ASEAN MSIG Serenity Cup 2025

ក្រុមជម្រើសជាតិនារីកម្ពុជា នឹងប្រកួតតតាំងជាមួយក្រុមនារីឥណ្ឌូនេស៊ី ក្នុងជំនួបបិទពូ A នៃពានរង្វាន់ ASEAN MSIG Serenity Cup 2025 វេលាម៉ោង ១៩:៣០នាទីយប់ នាកីឡដ្ឋាន Phu Tho provincial stadium ប្រទេសវៀតណាម។

សូមជម្រាបថា ជំនួបនេះជាការប្រកួតបង្គ្រប់កិច្ចរវាងក្រុមនារីកម្ពុជា ​និងឥណ្ឌូនេស៊ី ក្នុងពាននេះ ក្រោយឆ្លងកាត់២ប្រកួត ចាញ់ទាំង២ប្រកួត ដោយកម្ពុជា ចាញ់វៀតណាម ​៦-០ ​ចាញ់​ថៃ ​៧-០ ខណៈឥណ្ឌូនេស៊ី ចាញ់ ៧-០ និងចាញ់វៀតណាម ៧-០ ។ សម្រាប់ការប្រកួតនេះទោះក្រុមណា​ឈ្នះក៏គ្មានឱកាសឡើងទៅជុំបន្ទាប់ដែរ៕

Written by 

Related posts

Leave a Comment