ត្រាំ ប្រាប់បណ្ដាប្រទេសមជ្ឈិមបូព៌ា កុំស្អប់«អ៊ីស្រាអែល»អី

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យប្រទេសមជ្ឈិមបូព៌ាទាំងអស់ចូលរួមកិច្ចព្រមព្រៀង Abraham ដែលអំពាវនាវឱ្យមានទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែល។

លោក ត្រាំ បានបង្ហោះលើបណ្ដាញសង្គមថា បណ្ដាប្រទេសមជ្ឈិមបូព៌ាទាំងអស់គួរតែចូលរួមកិច្ចព្រមព្រៀង Abraham នេះ ដើម្បីធានាសន្តិភាពនៅមជ្ឈិមបូព៌ា។

លោក ត្រាំ បានចាត់ទុកកិច្ចព្រមព្រៀង Abraham គឺជាសមិទ្ធិផលដ៏សំខាន់មួយក្នុងអាណត្តិដែលលោក ជាប្រធានាធិបតី។ តាមរយៈកិច្ចព្រមព្រៀងនេះដែរ កាលពីឆ្នាំ ២០២០ អ៊ីស្រាអែល បានធ្វើឱ្យទំនាក់ទំនងធម្មតាជាមួយបារ៉ែន អេមីរ៉ាតអារ៉ាប់រួម និងម៉ារ៉ុក។ នៅឆ្នាំ ២០២១ ស៊ូដង់ បានបង្កើតទំនាក់ទំនងការទូតជាមួយរដ្ឋជ្វីហ្វ។

ទោះជាយ៉ាងណា បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Steve Witkoff បានបញ្ជាក់ កាលពីខែឧសភាថា ប្រទេសលីបង់ លីប៊ី អារ៉ាប៊ីសាអូឌីត និងស៊ីរី អាចចូលរួមក្នុងកិច្ចព្រមព្រៀង Abraham ក្នុងពេលឆាប់ៗនេះ៕

ដោយ៖ ពេជ្រ                  

Written by 

Related posts

Leave a Comment