ក្រុមជម្រើសជាតិនារីអាយុក្រោម២០ឆ្នាំ បន្តប្រកួតចាញ់ក្រុមម្ចាស់ផ្ទះចិន ដោយលទ្ធផល ៧-០ ក្នុងវគ្គជម្រុះពូល E នៃពានរង្វាន់ AFC U-20 Women’s Asian Cup 2026 Qualifiers កីឡដ្ឋាន Helan Mountain Stadium កាលពីយប់មិញ។
ដូច្នេះឆ្លងកាត់២ប្រកួត ក្រុម U-20 នារីកម្ពុជា ចាញ់ទាំង២ប្រកួត គឺ ចាញ់លីបង់ ១-០ និងចិន ៧-០។ តាមរយៈលទ្ធផលនេះក្រុមនារីកម្ពុជា អស់ឱកាសទៅវគ្គបន្តហើយ ចំណែកការប្រកួតចុងក្រោយកម្ពុជា ប៉ះ ក្រុមនារីស៊ីរី នៅថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៥៕
