អ៊ីរ៉ង់ រុញចោលលទ្ធភាពចរចាជាមួយអាមេរិកជាថ្មី

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Ismail Baghaei បានច្រានចោលលទ្ធភាពនៃកិច្ចពិភាក្សាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយវិបត្តិលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។

នៅពេលសួរពីការចរចាផ្ទាល់ជាមួយអាមេរិក លោក​ Baghaei បាន​ឆ្លើយ​ថា ទេ ដោយបដិសេធមិនព្រមចូលតុពិភាក្សា ជុំវិញបញ្ហានេះទេ។

កិច្ចចរចាដោយប្រយោលចំនួន ៥ ជុំ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ស្តីពីបញ្ហានុយក្លេអ៊ែរដែលសម្របសម្រួលដោយប្រទេសអូម៉ង់ បានបញ្ចប់នៅឆ្នាំនេះ ដោយមិនទទួលបានលទ្ធផលសមប្រកប ដោយសារការវាយប្រហារដោយយោធាអ៊ីស្រាអែល និងយន្តហោះអាមេរិក លើរដ្ឋនេះ។

ទោះជាយ៉ាងណា ការវាយប្រហារនេះ ប្រទេសអ៊ីរ៉ង់ បានប្រកាសឲ្យអាមេរិក សងថ្លៃខូចខាតសម្រាប់ការបង្កហេតុលើកម្មវិធីនុយក្លេអ៊ែរ បើមិនដូច្នេះនឹងបដិសេធកិច្ចចរចាទាំងអស់តែម្ដង៕

ដោយ៖ ពេជ្រ                                      

Written by 

Related posts

Leave a Comment