ឧត្តមសេនីយ៍ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ណិកស៍ ជេនើរេសិន ឌី ស្ទ្រីប៊្យូសិន ឯ.ក ឧបត្ថម្ភ អង្ករចំនួន៤០បេ មីចំនួន៤០កេស ត្រីខចំនួន១០កេស តង់កៅស៊ូចំនួន៣០ បារីចំនួន២៥កេស និងថវិកាចំនួន២លានរៀល ដល់កងពលតូចដឹកជញ្ជូនលេខ៩៩។
ការចូលរួមឧបត្ថម្ភរបស់សប្បុរសជន ដល់កងទ័ពនាពេលនេះ គឺជាការលើកទឹកចិត្ត និងឆ្លុះបញ្ចាំងឲ្យឃើញពីការចូលរួមចំណែកសម្រាលការលំបាករបស់កងកម្លាំងដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដីស្របតាមអនុសាសន៍របស់សម្តេចតេជោ និងសម្តេចធិបតី( សមរភូមិមុខ និងសមរភូមិក្រោយ រួមគ្នាដើម្បីការពារជាតិមាតុពីសំណាក់សត្រូវឈ្លានពាន) ជំនួសមុខឲ្យនាយទាហាន នាយទាហានរង និងពលទាហាន ឧត្តមសេនីយ៍ទោ ហ៊ុល សំអុនសូមជូនពរដល់ក្រុមហ៊ុន ណិកស៍ ជេនើរេសិន ឌី ស្ទ្រីប៊្យូសិន ឯ.កជួបប្រទះតែសេចក្តីសុខ សុភមង្គល ជ័យជំនះគ្រប់ភារកិច្ច រកស៊ីទទួលទានមានបាន និងសូមប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕




