អាជ្ញាធរក្រុងប៉េកាំង បន្ថែមការប្រកាសអាសន្ន ខណៈទឹកជំនន់ទំនងបន្តវាយលុក

អភិបាលក្រុងប៉េកាំង នៅថ្ងៃចន្ទនេះ បានព្រមានប្រជាជននៅក្នុងសង្កាត់ទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្ននឹងភ្លៀងធ្លាក់ខ្លាំងបន្តទៀត ខណៈគ្រោះមហន្តរាយទឹកជំនន់ សម្លាប់មនុស្សសាហាវមិនធ្លាប់មានចាប់តាំងពីឆ្នាំ ២០១២ មក។

អ្នកព្យាករណ៍អាកាសធាតុ បានព្រមានថា ភ្លៀងរហូតដល់ ២០០ មីលីម៉ែត្រ នឹងបន្តគ្របដណ្ដប់ផ្នែកខ្លះនៃរដ្ឋធានីប៉េកាំង។

យោងតាមរបាយការណ៍ បានបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ៤៤ នាក់ ស្លាប់ក្នុងទីក្រុងប៉េកាំង បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ភ្លាមៗ ក្នុងតំបន់ Miyun ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃ ២៩ ខែកក្កដា។

គួរបញ្ជាក់ថា នេះជាទឹកជំនន់ដ៏សាហាវដែលមិនធ្លាប់មានដែលវាយប្រហារលើរដ្ឋធានីប៉េកាំង ចាប់តាំងពីឆ្នាំ ២០១២ មក ដោយសម្លាប់មនុស្សរាប់រយនាក់ និងជាច្រើននាក់បាត់ខ្លួន រួមទាំងរាប់ម៉ឺននាក់ត្រូវជម្លៀស៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment