មន្ទីរ​អង្គភាព​  ជុំវិញ​ខេត្តបន្ទាយមានជ័យ​  ព្រះមន្ត្រីសង្ឃ​ ព្រះសង្ឃ​  ចុះសួរសុខទុក្ខ​  ដល់វីរៈកងទ័ព​ ដែលរងរបួស​ នៅ​ មន្ទីរ​ពេទ្យ​បង្អែក​ កម្ពុជា​-ជប៉ុន​ ស្រុក​ មង្គលបូរី​

បន្ទាយមានជ័យ​៖ ដោយមានការណែនាំ​ ពី លោក​ អ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម​ លោកជំទាវ​ អស់លោកលោកស្រី​ មន្ទីរអង្គភាព​ ជុំវិញខេត្តរួមនឹងព្រះមន្ត្រីសង្ឃ​ បាននិមន្តអញ្ជើញសាកសួរសុខទុក្ខដល់វីរៈកងទ័ពជួរមុខ​ ដែលបានរងរបួសចំនួនពីរនាក់​ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត កម្ពុជា​  ជប៉ុនស្រុកមង្គលបូរី​ ។

ក្នុងនោះផងដែរក៏មាន​ ការចូលរួមឧបត្ថម្ភដល់បងប្អូនកងទ័ពទាំងពីរនាក់រួមមានគ្រឿងឧបភោគបរិភោគ​ និងថវិកាមួយចំនួន​ ដើម្បីជួយជ្រោមជ្រែងជីវភាពគ្រួសារ​ ហើយក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ​ ក៏ដូចជាមន្ទីរអង្គភាព​ ពាក់ព័ន្ធ​  ក៏សូមធ្វើការកោតសរសើរ​ និងដឹងគុណចំពោះ ភាពដ៏អង់អាចក្លាហាន​ ដែលបានបូជាសាច់ស្រស់​ ឈាមស្រស់​ ទឹកចិត្តដ៏មោះមុតក្នុងការការពារបូរណភាពទឹកដីកម្ពុជាពីការឈ្លានពាន​សៀមដែលចិញ្ចឹមចិត្ត​ ចង់បានទឹកដីខ្មែរ៕

Written by 

Related posts

Leave a Comment