“ចំណុចខ្លាំងរបស់កម្ពុជា មកទល់ពេលនេះ មាន ០៤ចំណុច៖
ទី១ កម្ពុជាយើងមានថ្នាក់ដឹកនាំ មានបទពិសោធន៍ មានភាពវាងវៃ ប្រកបដោយយុទ្ធសាស្រ្ត និងចក្ខុវិស័យវែងឆ្ងាយ ទាំងផ្នែកយោធា នយោបាយ និងការទូត ហើយជាថ្នាក់ដឹកនាំដែលស្រលាញ់សន្តិភាព និងឈរលើគោលការណ៍ច្បាប់អន្តរជាតិ។
ទី២ កម្ពុជាយើងមានវីរកងទ័ពដ៏អង់អាចក្លាហាន ប្តូរផ្តាច់ការពារសន្តិភាព ការពារបូរណភាពទឹកដី និងការពារមោទនភាពជាតិខ្មែរ។
ទី៣ កម្ពុជាមានប្រជាពលរដ្ឋដែលចេះសាមគ្គីគ្នាជាធ្លុងមួយ ជាពិសេសនៅពេលដែលប្រទេសជាតិប្រឈមនឹងហានិភ័យ ដោយការឈ្លានពាន ឬការគំរាមកំហែងពីខាងក្រៅ។ ប្រជាពលរដ្ឋខ្មែរជាអ្នកជាតិនិយម ប៉ុន្តែមិនមែនជ្រុលនិយម។
ទី៤ កម្ពុជាមានប្រព័ន្ធដឹកនាំមួយដែលឯកភាព និងមានវិន័យ ពោលគឺទាំងមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ស្តាប់ការណែនាំ និងគោរពបទបញ្ជារបស់ថ្នាក់ដឹកនាំយ៉ាងម៉ឺងម៉ាត់”។
(ប្រសាសន៍ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥)
“Cambodia’s strengths can be outlined in four main points:
First, Cambodia is led by experienced and wise leaders who possess a long-term vision across military, political, and diplomatic fields. They are peace-loving and firmly committed to the principles of international law.
Second, Cambodia is defended by courageous and dedicated soldiers who are deeply committed to protecting national peace, territorial integrity, and the pride of the nation.
Third, the Cambodian people are united, particularly in times of external threats or aggression. Their patriotism is strong and principled—they are nationalists, but not extremists.
Fourth, Cambodia has a cohesive and disciplined system of leadership, in which both civil servants and armed forces strictly follow the directives of the national leadership.”
(H.E. Pen Bona, Head of the Royal Government Spokesperson’s Unit, on the morning of August 4, 2025)
