ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រួមជាមួយបណ្តាអង្គទូតបរទេសប្រចាំនៅកម្ពុជា អញ្ជើញទៅពិនិត្យមើលការខូចខាតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ​រួមជាមួយបណ្តាអង្គទូតបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅពិនិត្យមើលការខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និងគ្រាប់បែក MK-84 ដែលមានទម្ងន់ប្រមាណ ១តោន ដែលត្រូវបានទម្លាក់ដោយទ័ពអាកាសថៃកាលពីសង្គ្រាមចន្លោះថ្ងៃ២៤ ដល់ថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥។(AKP)

Written by 

Related posts

Leave a Comment