រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Katz បាននិយាយ កាលពីថ្ងៃចន្ទថា កងកម្លាំងយោធា នឹងកម្ទេចអាវុធយុទ្ធសាស្ត្រធុនធ្ងន់នៅទូទាំងប្រទេសស៊ីរី បន្ទាប់ពីនាយករដ្ឋមន្រ្តី លោក Benjamin Netanyahu ប្រកាសផែនការដើម្បីធានាសុវត្ថិភាព នៅក្នុងការដួលរលំរបស់ប្រទេសស៊ីរី ក្រោមដៃក្រុមភេរវករ។
រដ្ឋមន្ត្រីការបរទេស លោក Gideon Saar បានទទូចថា អ៊ីស្រាអែល គ្មានចេតនាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងស៊ីរីទេ ប៉ុន្តែគ្រានតែមានបំណងបំផ្លាញធនធាន សម្រាប់ធ្វើការវាយប្រហារលើគោលដៅណាមួយប៉ុណ្ណោះ ។
ទីក្រុង Tel Aviv បានបើកការវាយប្រហារតាមអាកាសជាង ៣០០ លើក ចាប់តាំងពីរដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Assad ដួលរំលំកាលពីចុងសប្តាហ៍ ដោយក្រុមមន្ត្រីអះអាងថានឹងបន្តគោលដៅថែមទៀត ។
គួរបញ្ជាក់ថា រូបថតដែលបានចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បង្ហាញពីលទ្ធផលនៃការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើគោលដៅយោធាស៊ីរី៕
ដោយ៖ ពេជ្រ