អ្នកជំនាញចិន ថាមិនគួរបន្ទោសលោក Assad ដែលរត់ចោលស្រុកទេ ព្រោះសម្ពាធជុំទិស

អ្នកជំនាញ​ទំនាក់ទំនង​អន្តរជាតិ​ចិន​ បាននិយាយថា ប្រទេសស៊ី​រី​ ប្រឈមមុខ​នឹង​លទ្ធភាព​ក្លាយជា​មជ្ឈមណ្ឌល​ថ្មី​សម្រាប់​ភេរវកម្ម​អន្តរជាតិ ។

លោក Zhu Yongbiao នាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាអាហ្វហ្គានីស្ថាននៃសាលានយោបាយ និងទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យ Lanzhou បានលើកឡើងថា ចំពោះផលវិបាក ខ្ញុំគិតថាអ្វីដែលសំខាន់បំផុតគឺត្រូវធានាថា ស្ថានភាពនៅក្នុងប្រទេសស៊ីរីមិនកើនឡើងដល់ចំណុចដែលវាប្រែក្លាយទៅជាកន្លែងក្តៅគគុកមួយទៀតនៃអំពើភេរវកម្ម និងលទ្ធិជ្រុលនិយម។

ទន្ទឹមនោះ លោក Zhu បានបញ្ជាក់ថា ការពិតដែលថាលោក Bashar Assad គ្រប់គ្រងកាន់អំណាចរហូតមកដល់ពេលនេះជាការលំបាកមួយ ។

លោក បានបន្ថែមថា យើងអាចនិយាយថា ទាំងភាពតានតឹងផ្ទៃក្នុង និងសម្ពាធខាងក្រៅ រួមទាំងកងកម្លាំងប្រឆាំងដែលគាំទ្រដោយរដ្ឋបរទេស មានច្រើនលើសលប់សម្រាប់ទីក្រុង Damascus និងរបបលោក Assad ។

អ្នកជំនាញរូបនេះ ក៏បានចង្អុលបង្ហាញថា ការចាកចេញរបស់លោក Assad មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ពោលគឺលោក ត្រូវប្រឈមមុខនឹងជម្លោះមិនឈប់ឈរ និងធ្ងន់ធ្ងរពីគ្រប់ភាគីទាំងអស់ ។

គួរបញ្ជាក់ថា ដោយសារតែជម្លោះក្នុងប្រទេសស៊ីរីកាន់តែធ្ងន់ធ្ងរ បានបង្ខំឲ្យលោក Bashar Assad ត្រូវភៀសខ្លួនចេញពីប្រទេសភ្លាមៗ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment