ក្លិបអ្នកកាសែតកម្ពុជាកត់សំគាល់ឃើញសារព័ត៌មានថៃ Khaosod និងសារព័ត៌មានថៃមួយចំនួនជាភាសាអង់គ្លេស ផ្សព្វផ្សាយខ្វះការផ្ទៀងផ្ទាត់ព័ត៌មាន។
ក្លិបអ្នកកាសែតកម្ពុជា សូមអំពាវនាវដោយទទូចដល់សារព័ត៌មានថៃមួយចំនួននោះ សូមប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ត្រួតពិនិត្យប្រភពព័ត៌មាន និងផ្ទៀងផ្ទាត់ដោយការប្រុងប្រយ័ត្ន និងចូលរួមកាត់បន្ថយភាពតានតឹងនៃជម្លោះ តាមរយៈអត្ថបទព័ត៌មានដែលមិនញុះញង់បែបជាតិនិយម ឬប្រកាន់ពូជសាសន៍ជាដើម ប៉ុន្តែអាចជួយជំរុញ និងលើកទឹកចិត្តដល់ការសន្ទនា ឬការព្រមព្រៀងជាវិជ្ជមានរវាងប្រទេសទាំងពីរ។
ក្លិបអ្នកកាសែតកម្ពុជា បន្តចូលរួមជាមួយអ្នកសារព័ត៌មានទាំងពីរប្រទេសដែលកំពុងធ្វើការផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ និងបន្តការប្តេជ្ញាចិត្តក្នុងការការពារសេរីភាពសារព័ត៌មាន និងប្រឆាំងព័ត៌មានមិនពិត (ព័ត៌មានក្លែងក្លាយ)។


