VAR នឹងត្រូវដាក់ឲ្យប្រើប្រាស់នៅវគ្គផ្ដាច់ព្រ័ត្រពាន AFF U23 ​យប់នេះ 

សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានប្រកាសជាផ្លូវការថា ប្រព័ន្ធ VAR (Video Assistant Referee) នឹងត្រូវដាក់ឱ្យអនុវត្តវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF U23 Championship 2025 ​ តាមសំណើរបស់ប្រទេសវៀតណាម។

សេចក្តីសម្រេចបានកើតឡើងបន្ទាប់ពីលោក Tr ần Qu ốc Tu ấn ប្រធានសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) និងជាប្រធានគណៈកម្មាធិការការប្រកួត AFC-AFF បានស្នើឱ្យប្រើប្រាស់ VAR ដើម្បីធានាបាននូវភាពត្រឹមត្រូវក្នុងការប្រកួតដ៏សំខាន់មួយនេះ។

បន្ទាប់ពីកិច្ចប្រជុំ ២៦ កក្កដា នៅសិង្ហបុរី AFF បានអនុម័តលើសំណើ និង សហការជាមួយ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងម្ចាស់ផ្ទះឥណ្ឌូនេស៊ី បានធ្វើការយ៉ាងខ្លាំងក្នុងការរៀបចំប្រព័ន្ធនេះ។

​VAR នឹងត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាង U23 វៀតណាម​ និង U23 ឥណ្ឌូនេស៊ី​ ដែល​នឹងចាប់ផ្តើមនៅម៉ោង ៨:០០នាទីយប់ ​ នាថ្ងៃទី ២៩ ខែកក្កដានេះ នៅពហុកីឡដ្ឋាន Gelora Bung Karno ក្នុងទីក្រុងហ្សាកាតា៕

Written by 

Related posts

Leave a Comment