នៅរសៀលម៉ោង២ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាប់ផ្តើមជួបចរចាជាមួយ នាយករដ្ឋមន្រ្តីស្តីទីថៃ លោក Phumtham Wechayachai នៅប្រទេសម៉ាឡេស៊ី។
ជំនួបនេះធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ដែលក្រោមការសម្របសម្រួលរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Anwar Ibrahim ដោយមានការសហការរៀបចំដោយសហរដ្ឋអាមេរិក និងមានការចូលរួមពីតំណាងប្រទេសចិន ដើម្បីពិភាក្សាគ្នាសម្រេចឱ្យមានបទឈប់បាញ់គ្នាជាបន្ទាន់រវាងកម្ពុជា-ថៃ៕


