អ៊ីស្រាអែល​ ​ប្តេជ្ញា​យកជ័យ​ជម្នះ​ទាំងស្រុងនៅហ្គាហ្សា

នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែល ប្តេជ្ញាសម្រេចបាននូវគោលដៅទាំងអស់របស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប និងការលុបបំបាត់ក្រុមហាម៉ាស។

លោក Netanyahu បានលើកឡើង នៅក្នុងសុន្ទរកថាមួយ អំឡុងដំណើរទស្សនកិច្ចនៅមូលដ្ឋានទ័ពអាកាស Ramon នៅវាលខ្សាច់ Negev ថា យើងនឹងកម្ចាត់ក្រុមហាម៉ាស។ យើងបន្តប្រយុទ្ធ យើងនឹងបន្តធ្វើសកម្មភាពរហូតដល់យើងសម្រេចបាននូវគោលដៅសង្រ្គាមរបស់យើងទាំងអស់ រហូតដល់ទទួលជ័យជម្នះពេញលេញ។

លោក បានបន្ថែមថា ដើម្បីបញ្ចប់គោលដៅនេះការលុបបំបាត់ក្រុមហាម៉ាស និងការដោះលែងចំណាប់ខ្មាំងរបស់យើងផងដែរ យើងកំពុងធ្វើឱ្យមានវឌ្ឍនភាពក្នុងការប្រយុទ្ធ និងការចរចា។

លោក Netanyahu ក៏បានសង្កត់ធ្ងន់ថា ទោះក្នុងផ្លូវណាមួយដែលយើងជ្រើសរើសបន្តប្រយុទ្ធ ក៏យើងនៅតែបន្តអនុញ្ញាតឱ្យមានការផ្គត់ផ្គង់មនុស្សធម៌ក្នុងតំបន់នេះផងដែរ។

គួរបញ្ជាក់ថា គោលបំណងនៃប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅហ្គាហ្សាគឺដើម្បីលុបបំបាត់ក្រុមហាម៉ាស និងជៀសវាងការបង្កើតរដ្ឋប៉ាឡេស្ទីន៕

ដោយ៖ ពេជ្រ                 

Written by 

Related posts

Leave a Comment