ប៉ូលីស បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៣ នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរមួយក្រឡាប់ចេញពីផ្លូវដែកនៅភាគនិរតីនៃប្រទេសអាល្លឺម៉ង់។

ប្រតិបត្តិករស្ថានីយ លោក Deutsche Bahn បានឲ្យដឹងថា រថភ្លើងមួយខ្សែនេះបានធ្លាក់ផ្លូវនៅតំបន់ Riedlingen ក្បែរទីក្រុង Stuttgart ដោយមិនដឹងមូលហេតុ។
យោងតាមរបាយការណ៍ បានរាយការណ៍ថា មានខ្យល់ព្យុះនៅក្នុងតំបន់នោះ អំឡុងពេលកើតហេតុ។
ទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ dpa ក៏បានរាយការណ៍ថា មានមនុស្សប្រហែល ១០០នាក់ នៅលើរថភ្លើងកើតហេតុនោះ។
ទោះជាយ៉ាងណា មូលហេតុពិតប្រាកដនៃឧបទ្ទវហេតុនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ ខណៈចំនួនអ្នករងរបួស និងស្លាប់បន្ថែមក៏មិនទាន់រកឃើញបន្ថែមដែរ៕

ដោយ៖ ពេជ្រ