ក្រោយកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ តំណាងអចិន្ត្រៃយ៍របស់ថៃប្រចាំនៅ អ.ស.ប បានគេចពីក្រុមអ្នកសារព័ត៌មាន, ចំណែក តំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅ អ.ស.ប បានជួបជាមួយអ្នកសារព័ត៌មាននិងបានឆ្លើយជាមួយអ្នកសារព័ត៌មាននៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។ តើហេតុអ្វី? ខ្ញុំជឿថាមិនចាំបាច់ពន្យល់ ក៏អាចដឹងថាហេតុអ្វីត្រូវគេចមុខពីអ្នកសារព័ត៌មាន ព្រោះ……មិនហ៊ានប្រឈមមុននឹងការភូតកុហករបស់ខ្លួន និងការបង្កហេតុមួលបង្កាច់របស់ពួកគេ និងទង្វើឈ្លានពានប្រដាប់អាវុធរបស់ពួកគេមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងការបំផ្លិចបំផ្លាញប្រាង្គប្រាសាទព្រះវិហារ និងការបំផ្លាញទីតាំងស៊ីវិល និងទីសក្ការៈបូជា។ ចោរខ្លាចប៉ូលិស!។
រូបភាពនៃកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តសុខអង្គការសហប្រជាជាតិយប់មិញ
