ប្រាសាទតាមាន់ ៖ ថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០២៥ នេះកងទ័ព កម្ពុជា & កងទ័ព ថៃ ដែលប្រចាំការនៅលើប្រាសាទតាមាន់ធំមានការទំនាក់ទំនងគ្នាល្អ ដើម្បីព្រំដែនសន្តិភាព ភាតរភាពរវាងប្រទេសទាំងពីរ។
ថ្ងៃនេះដែរក៏មានបងប្អូនប្រជាពលរដ្ឋអញ្ជើញមកទស្សនាប្រាសាទបូរាណខ្មែរដែលកសាងឡើងនៅក្នុងសតវត្សទី១១ និងបានសាកសួរសុខទុក្ខដល់កងកម្លាំងដែលឈរជើងការពារទឹកដីព្រំដែនទិសប្រាសាទតាមាន់ផងដែរ ។



