មិននិយាយច្រើន៖ ត្រាំ ថាអាមេរិក​ នឹង​វាយ​ប្រហារ​ទីតាំងនុយក្លេអ៊ែរ​អ៊ីរ៉ង់​ ម្ដងទៀត​​បើ​ចាំបាច់

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងបើកការវាយប្រហារជាថ្មីលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ម្ដងទៀត ក្នុងករណីសំខសន់ណាមួយ។

លោក ត្រាំ បានលើកឡើងបែបនេះ បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ស្តីពីការខូចខាតធ្ងន់ធ្ងរនៃហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ បន្ទាប់ពីការវាយប្រហារលើកមុន។

ទោះជាយ៉ាងណា លោក ត្រាំ ក៏បានបញ្ជាក់ថា ការវាយប្រហារលើកមុន មិនបំផ្លាញ់ទីតាំងនុយក្លេអ៊ែរទាំងស្រុងនោះទេ ។

គួរបញ្ជាក់ថា លោក Araghchi បាននិយាយ នៅក្នុងបទសម្ភាសន៍មួយថា ហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរអ៊ីរ៉ង់ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយបន្ថែមថា ទោះជាយ៉ាងណា ទីក្រុងតេអេរ៉ង់ មិនមានបំណងបោះបង់ការបង្កើនសមត្ថភាពនៃអាវុធនេះទេ៕

ដោយ៖ ពេជ្រ                                   

Written by 

Related posts

Leave a Comment