អ៊ីរ៉ង់ សម្រេចថា មិនទាន់ចរចាដោយផ្ទាល់ជាមួយអាមេរិក នៅពេលនេះទេ  

រដ្ឋមន្ត្រីការបរទេសរបស់សាធារណរដ្ឋ លោក Abbas Araghchi បាននិយាយ នៅក្នុងបទសម្ភាសន៍ជាមួយថា ទីក្រុងតេហេរ៉ង់ មិនទាន់ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចាដោយផ្ទាល់ណាមួយជាមួយទីក្រុងវ៉ាស៊ីនតោន ស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់នៅឡើយទេ។

លោក Araghchi បានលើកឡើងបែបនេះ នៅពេលត្រូវបានសួរថា តើអ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចពិភាក្សាដោយផ្ទាល់ជាមួយរដ្ឋបាលសហរដ្ឋអាមេរិកហើយឬនៅ។

លោក បានបន្ថែមថា យើងបើកចំហសម្រាប់កិច្ចពិភាក្សា ទោះមិនមែនដោយផ្ទាល់នៅពេលនេះ សំខាន់គឺដំណោះស្រាយឈ្នះឈ្នះ។

រដ្ឋមន្ត្រី​រូបនេះ បាន​សង្កត់​ធ្ងន់​ថា​ «ខ្ញុំ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចូលរួម​ជាមួយ​សហរដ្ឋអាមេរិក នៅក្នុងកិច្ចការណាមួយ។

លោក បន្តថា យើងត្រៀមខ្លួនជាស្រេចដើម្បីធ្វើវិធានការកសាងទំនុកចិត្តណាមួយដែលចាំបាច់ដើម្បីបង្ហាញថាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់មានសន្តិភាព ហើយនឹងរក្សាសន្តិភាពជារៀងរហូត ហើយអ៊ីរ៉ង់នឹងមិនទៅរកការប្រើអាវុធនុយក្លេអ៊ែរក្ន្ងរូបភាពគ្រោះថ្នាក់ឡើយ។

គួរបញ្ជាក់ថា កន្លងមក អ៊ីរ៉ង់ ធ្លាប់បដិសេធបញ្ចប់ការចរចានុយក្លេអ៊ែរជាមួយអាមេរិក ដោយសារតែលក្ខខណ្ឌយ៉ាងតឹងតែងរបស់លោក ត្រាំ ក្នុងគោលបំណងឲ្យក្រុងតេហេរ៉ង់ រំសាយនូវកម្មវិធីនេះ ដោយអះអាងថាមានហានិភ័យ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment