លោក Jensen Huang ៖ ប្រព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិនស្ថិតក្នុងលំដាប់កំពូលនៃពិភពលោក ដែលអាចហៅបានថាជា”អច្ឆរិយពិភពលោក”

កម្មវិធី«មុខទល់មុខ»របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើបទសម្ភាសន៍ពិសេសជាមួយលោកJensen Huang ស្ថាបនិកនិងជាប្រធានប្រតិបត្តិនៃក្រុមហ៊ុន NVIDIAអាមេរិក ពេលថ្លែងដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល លោកបានលើកឡើងថា ប្រព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិនស្ថិតនៅលំដាប់កំពូលនៃពិភពលោក ដែលអាចហៅបានថាជា”អច្ឆរិយពិភពលោក”។

លោកJensen Huangបានថ្លែងថា ប្រទេសចិនបាននិងកំពុងដំណើរការនូវប្រព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់លំដាប់កំពូលនៃពិភពលោក ទាំងទ្រង់ទ្រាយ ភាពស្មុគស្មាញ ពិពិធកម្ម ប្រភេទផលិតផលនៃផលិតករ កម្រិតបច្ចេកទេសនិងចំនួនសហគ្រាសដែលចូលរួមកិច្ចកសាងខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិន សុទ្ធតែអាចហៅថាជាអច្ឆរិយពិភពលោក។ ប្រទេសចិនក៏បានផ្គត់ផ្គង់គ្រឿងបរិក្ខារ ប្រព័ន្ធគ្រប់គ្រងនិងគ្រឿងបន្លាស់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ផ្សេងទៀតលើពិភពលោកផងដែរ ដូច្នេះ ប្រទេសចិនមិនត្រឹមតែអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសនិងផលិតផល ដើម្បីជួយប្រទេសផ្សេងទៀតឱ្យអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ។

ពេលថ្លែងដល់ទីផ្សារចិន លោកJensen Huangបានលើកឡើងថា ប្រទេសចិនមិនមែនជាទីផ្សារមួយក្នុងចំណោមទីផ្សារជាច្រើននោះទេ តែគឺជាទីផ្សារដែលមិនអាចចម្លងបាននិងមានតែមួយគត់។ កម្លាំងរស់រវើក សមត្ថភាពច្នៃប្រឌិតថ្មីនិងនិន្នាការអភិវឌ្ឍន៍នៃទីផ្សារនេះ ព្រមទាំងល្បឿនអភិវឌ្ឍន៍នៃឧស្សាហកម្មនេះសុទ្ធតែមានតែមួយគត់។ ទោះបីជាវាពិបាកប៉ាន់ប្រមាណពីផលវិបាកនិងផលប៉ះពាល់រយៈពេលវែងនៃការមិនចូលរួមក្នុងទីផ្សារចិនក៏ដោយ ក៏ប៉ុន្តែខ្ញុំមិនគិតថាលទ្ធផលនឹងមានសុទិដ្ឋិនិយមនោះទេ៕

Written by 

Related posts

Leave a Comment