ការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១៧ នាក់ស្លាប់នៅក្នុងទឹកជំនន់ និងការបាក់ដីដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ។

ចំនួនអ្នកស្លាប់អាចកើនឡើង ខណៈដែលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបន្ទាន់នៅតែបន្ត ដោយមានមនុស្ស ១១ នាក់ត្រូវបានរាយការណ៍ថា កំពុងបាត់ខ្លួន។
តំបន់ដែលរងការបំផ្លិចបំផ្លាញភាគច្រើននៅភាគខាងត្បូងរបស់ប្រទេស ដោយផ្លូវ និងអគាររាប់ពាន់រងការខូចខាត លិចលង់ដោយទឹកជំនន់ដ៏ខ្លាំងក្លា។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា នៅទូទាំងតំបន់ មនុស្សជិត ១០.០០០ នាក់ បានជម្លៀសផ្ទះ ខណៈគ្រួសារជាង ៤១,០០០ នឹងគ្មានថាមពលបណ្តោះអាសន្ន៕

ដោយ៖ ពេជ្រ