រដ្ឋមន្ត្រីក្រសួងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ លោកស្រី Reem Alabali Radovan បាននិយាយថា ប្រទេសអាល្លឺម៉ង់ ត្រៀមខ្លួនជាស្រេចដើម្បីជួយស្ដារតំបន់ហ្គាហ្សាស្ទ្រីប នៅពេលដែលស្ថានភាពធូរស្រាល។

លោកស្រី បានលើកឡើងថា អាល្លឺម៉ង់ នឹងរួមចំណែកដល់ការស្ដារឡើងវិញនូវតំបន់ហ្គាហ្សាស្ទ្រីប ដោយក្រសួង នឹងអាចជួយកែលម្អស្ថានភាពជាមួយនឹងការផ្គត់ផ្គង់ទឹក ថាមពល និងការសាងសង់លំនៅឋានក្នុងរង្វង់ណាមួយ។
ជាមួយគ្នានេះ លោកស្រី ក៏បានសង្កត់ធ្ងន់ថា រឿងនេះនឹងអាចកើតឡើងភ្លាមៗ នៅពេលដែលស្ថានការណ៍ល្អប្រសើរឡើងវិញ។ ការលើងឡើងរបស់លោកស្រី គឺនៅពេលមានបទឈប់បាញ់យូរអង្វែងនៅហ្គាហ្សា។
កាលពីថ្ងៃទី៦ ខែកក្កដា ក្រុមហាម៉ាស់ និងអ៊ីស្រាអែល ជាមួយនឹងការសម្រុះសម្រួលដោយអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក បានបន្តដំណើរការចរចានៅទីក្រុងដូហា សំដៅឈានដល់កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប និងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលឃុំខ្លួននៅក្នុងឡោមព័ទ្ធ៕

ដោយ៖ ពេជ្រ