អ៊ុយក្រែន រុះរើគណៈរដ្ឋមន្ត្រីថ្មី

សភាអ៊ុយក្រែន ឬវិមាន Verkhovna Rada បានអនុម័តលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលតែងតាំងដោយនាយករដ្ឋមន្ត្រីថ្មី លោកស្រី Yulia Sviridenko ។

ក្នុងនោះ លោក Mikhail Fyodorov ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីទីមួយ និងជារដ្ឋមន្ត្រីខាងឌីជីថល។ លោក Alexey Kuleba បន្តតំណែងជារដ្ឋមន្ត្រីអភិវឌ្ឍន៍សហគមន៍ និងដែនដី។ លោក Taras Kachka ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសមាហរណកម្មអឺរ៉ុប និងអឺរុប-អាត្លង់ទិករបស់អ៊ុយក្រែន។

លោក Matvey Bedny រក្សាតំណែងជារដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា។ លោក German Galushchenko ក្លាយជារដ្ឋមន្ត្រីយុត្តិធម៌ ខណៈលោកស្រី Svetlana Grinchuk ជារដ្ឋមន្ត្រីថាមពល។

លោក Alexey Sobolev ជារដ្ឋមន្ត្រីសេដ្ឋកិច្ចបរិស្ថាន និងកសិកម្ម រួមទាំងលោក Denis Ulyutin ជារដ្ឋមន្ត្រីគោលនយោបាយសង្គម គ្រួសារ និងឯកភាព។

ទន្ទឹមនោះ រដ្ឋមន្ត្រីមួយចំនួនរួមមាន លោកស្រី Natalya Kalmykova បន្តតំណែងជារដ្ឋមន្ត្រីក្រសួងកិច្ចការអតីតយុទ្ធជន ខណៈលោក Igor Klimenko ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

លោក Oksen Lisovoy ជារដ្ឋមន្រ្តីក្រសួងអប់រំ និងវិទ្យាសាស្ត្រ ខណៈលោក Viktor Lyashko ជារដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក Sergey Marchenko ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ។

កាលពីព្រឹកថ្ងៃនេះ វិមាន Verkhovna Rada បានបោះឆ្នោតតែងតាំង លោកស្រី Yulia Sviridenko ជានាយករដ្ឋមន្ត្រីថ្មី។ ស្របពេល លោក Vladimir Zelensky ក៏បានតែងតាំងលោក Andrey Sibiga ជារដ្ឋមន្ត្រីការបរទេស និងលោក Denis Shmygal ជារដ្ឋមន្ត្រីការពារជាតិ ដោយរង់ចាំតែការអនុម័តពីសភា​ ប៉ុណ្ណោះ៕

ដោយ៖ ពេជ្រ         

Written by 

Related posts

Leave a Comment