ក្រុមជម្រើសជាតិបាល់ទះកម្ពុជា នឹងបន្តជួយក្រុមវៀតណាម ម្ដងទៀត ក្នុងការប្រកួតជុំទី២នៃពានរង្វាន់ SEA V-LEGUE លើកទី៥ វេលាម៉ោង ១៦:០០នាទីរសៀលនេះ (ម៉ោងនៅកម្ពុជា) នាកីឡដ្ឋាន Jakarta International Veldrome (ប្រទេសឥណ្ឌូនេស៊ី)។
សូមជម្រាបថា ឆ្លងកាត់៤ប្រកួតកក្នុងជុំទី១ ក្រុមបាល់ទះកម្ពុជា ចាញ់ទាំង៤ប្រកួត គឺចាញ់វៀតណាម ៣-០ ចាញ់ឥណ្ឌូនេស៊ី ៣-០ ចាញ់ម្ចាស់ផ្ទះហ្វីលីពីន ៣-១ និងចាញ់ថៃ ៣-០។ ដូច្នេះយើងរងចាំមើលថាតើ ការប្រកួតជុំទី២ ក្រុមបាល់ទះកម្ពុជា អាចស្ដារមុខមាត់បានឡើងវិញបានឬអត់៕
