អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា សេចក្តីថ្លែងការណ៍ កាលពីថ្ងៃចន្ទរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺមិនមានអ្វីជាកង្វល់សម្រាប់ទីក្រុងមូស្គូ នោះទេ។

លោក Medvedev បានបង្ហោះលើបណ្ដាញសង្គម X ថា ឱសានវាទរបស់លោក ត្រាំ ប្រៀបដូចជាឆាកល្ខោនសម្រាប់វិមានក្រឹមឡាំង ប៉ុណ្ណោះ។ ពិភពលោក មើលមកហាក់ដូចជាបារម្ភជំនួសរុស្ស៊ី ប៉ុន្តែវាមិនដូចការគិតទេ។
នេះជាប្រតិកម្មដំបូង ជុំវិញការថ្លែងរបស់លោក ត្រាំ កាលពីម្សិលមិញ ដែលដាក់ចំៗទៅលើប្រទេសរុស្ស៊ី ។
កាលពីថ្ងៃទី ១៤ ខែកក្កដា លោក Trump បានប្រកាសពីការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបន្តបញ្ជូនអាវុធ និងឧបករណ៍យោធាទៅកាន់អ៊ុយក្រែន ក្រោមការសម្របសម្រួលពីណាតូ ។
លោក ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិក នឹងដាក់ពន្ធនាំចូលរហូតដល់ ១០០ ភាគរយ លើប្រទេសរុស្ស៊ី និងដៃគូពាណិជ្ជកម្មរបស់ខ្លួន ក្នុងករណីដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន៕

ដោយ៖ ពេជ្រ