លោក ត្រាំ ថានឹងដោះស្រាយជូនហ្គាហ្សា នៅសប្តាហ៍ក្រោយ    

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក មិនទុកស្ថានភាពនៅតំបន់ហ្គាហ្សា ចោលនោះទេ ហើយលោក នឹងព្យាយាមដោះស្រាយវាក្នុងសប្តាហ៍ក្រោយនេះ ។

លោក បានចង្អុលបង្ហាញនៅក្នុងការឆ្លើយតបទៅនឹងសំណួរអំពីកិច្ចចរចាបទឈប់បាញ់នៅហ្គាហ្សាបែបនេះ ។ លោក ថាយើងសង្ឃឹមថា យើងនឹងធ្វើឱ្យមានភាពច្បាស់លាស់មួយ នៅសប្តាហ៍ក្រោយ។ ចាំមើលថាមានអ្វីកើតឡើង។

កាលពីថ្ងៃទី៦ ខែកក្កដា ក្រុមហាម៉ាស់ និងអ៊ីស្រាអែល បានបន្តកិច្ចចរចានៅទីក្រុងដូហា ដែលសម្របសម្រួលដោយអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក ដែលមានបំណងឈានដល់កិច្ចព្រមព្រៀងឈប់បាញ់សម្រាប់តំបន់ហ្គាហ្សា និងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលឃុំខ្លួននៅក្នុងឡោមព័ទ្ធ។

លោក Majed bin Mohammed al-Ansari ទីប្រឹក្សានាយករដ្ឋមន្ត្រីកាតា បានប្រកាស កាលពីថ្ងៃទី ៨ ខែកក្កដាថា អ្នកសម្របសម្រួលកាតា និងអេហ្ស៊ីប កំពុងពិភាក្សាជាមួយក្រុមហាម៉ាស និងតំណាងអ៊ីស្រាអែលលើក្របខ័ណ្ឌសម្រាប់កិច្ចចរចានាពេលអនាគត។

លោក ​al-Ansari ក៏បាន​កត់​សម្គាល់​ថា ការ​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា នឹង​ត្រូវ​ការ​ពេល​វេលា ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment