បុរសកសិករម្នាក់ស្លា.ប់ ករណីផ្ទុះមីនតោន ខណបើកត្រាក់ទ័រភ្ជួរដីចម្ការ

បាត់ដំបង៖ យោងតាមផេកផ្លូវការរបស់អាជ្ញាធរមីន បានរាយការណ៍ថា នៅល្ងាចថ្ងៃទី១៣​ ខែកក្កដា​ ឆ្នាំ២០២៥​ នៅភូមិរស្មីសង្ហារ​ ឃុំរស្មីសង្ហារ​ ស្រុករតនមណ្ឌល​ ខេត្តបាត់ដំបង​ មានករណីផ្ទុះគ្រាប់មីនតោន បណ្តាលឱ្យជនរងគ្រោះឈ្មោះ ផុន សុភី ភេទ ប្រុស អាយុ ៣៨ ដែលជាអ្នកបើកត្រាក់ទ័រ រស់នៅ ភូមិ ឃុំ កើតហេតុខាងលើ បានស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនដល់ពេទ្យអេម៉ាជិនស៊ី នៅក្រុងបាត់ដំបង។

គ្រោះថ្នាក់នេះកើតឡើង​ នៅពេលជនរងគ្រោះកំពុងតែភ្ជួរដីចម្ការរបស់គាត់៕

Written by 

Related posts

Leave a Comment